កំពុងប្រមូលទិន្នន័យ...
Top Movies & Series Showcase | Entertainment Blog

ទស្សនីយភាពដែលពេញនិយម

Discover random picks from our curated collection of hidden gems and fan favorites.

Fetching recommendations...

ធ្វើអ្វីត្រូវធ្វើអោយហើយ កុំទុកឡើយនាំសល់កេរ គឺជាសុភាសិតខ្មែរដាស់តឿនឱ្យមានការទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងមិនត្រូវពន្យារពេលការងារ

វិធីចិញ្ចឹមមាន់ឱ្យឆាប់ធំធាត់ និងមិនងាប់

១. ការជ្រើសរើសមាន់ចិញ្ចឹម ក្នុងការជ្រើសរើសពូជមកចិញ្ចឹម ត្រូវទិញមេ និងបាពីអ្នកក្នុងភូមិ ដែលមានមាឌធំ ឆ្អឹងធំ រាងថ្លោស ដំណើររហ័សរហួន ។ ២. ការរៀ...


១. ការជ្រើសរើសមាន់ចិញ្ចឹម ក្នុងការជ្រើសរើសពូជមកចិញ្ចឹម ត្រូវទិញមេ និងបាពីអ្នកក្នុងភូមិ ដែលមានមាឌធំ ឆ្អឹងធំ រាងថ្លោស ដំណើររហ័សរហួន ។

២. ការរៀបចំធ្វើទ្រុង និងទីធ្លាចិញ្ចឹមមាន់ ត្រូវធ្វើរបងព័ទ្ធទីធ្លា ដែលមានទំហំ៣០ម៉ែត្រ x ២០ម៉ែត្រ ហើយក្នុងទីធ្លានោះ គួរមានរណ្តៅជីកំប៉ុស្តសម្រាប់មាន់កកាយរកចំណី ។ គួរមានដាំដើមឈើជាម្លប់ មានចេក ដូង ស្វាយ ស្វាយចន្ទី ដំឡូងមី ដើមទឹកដោះនៅក្នុងទីធ្លា ។ ចំពោះទ្រុងមាន់ដេក គួរមានទំហំ៥ម៉ែត្រ x ៣ម៉ែត្រ ធ្វើពីឫស្សី ។ នៅក្នុងទ្រុងនោះ គួរមានសំបុកមាន់៦ ឱ្យមេមាន់ពងបានគ្រប់ក្បាលចៀសវាងដណ្តើមសំបុកគ្នា ។

៣. ការផ្តល់ចំណី និងទឹក ចំពោះចំណីដែលគួរតែផ្តល់ រួមមាន ស្រូវ កន្ទក់ ចុងអង្ករ សរុប៥គីឡូក្រាម ក្នុងមួយថ្ងៃ ព្រមទាំងមានស្មៅខ្ចីដែលមាន់អាចរកស៊ីបាន នៅក្បែរផ្ទះក្នុងខែវស្សា ។ វិធីលាយចំណី៖ យកធាតុផ្សំទាំងអស់ទៅកិន ឬបុកលាយបញ្ចូលគ្នា មុននឹងដាក់ឱ្យមាន់ស៊ី ។ ចំណែកចំណី ត្រូវបានដាក់ក្នុងស្នូកចំណី ឬក្រាលការុងពីក្រោម ។ មួយថ្ងៃឱ្យស៊ី៣ដង នៅពេលព្រឹក រសៀល និងល្ងាច ។ ទឹក៖ ត្រូវដាក់ទឹកស្អាតឱ្យមាន់ជាប្រចាំ ដោយយកគល់ខ្ទឹម ឬស្លឹកគ្រៃ ត្រាំឱ្យមាន់ផឹកក្នុងស្នូកទឹក និងប្តូរទឹកចេញរៀងរាល់២ថ្ងៃម្តង ។

៤. ការថែទាំ និងការធ្វើអនាម័យ
- ត្រូវរៀបចំសំបុកឱ្យមាន់មេៗក្រាបពង ។ ដើម្បីការពារស្រមើល ត្រូវដាក់ចំបើងក្រាលបាតសំបុកលាយជាមួយស្លឹកទន្រ្ទានខែត និងសាវម៉ាវព្រៃ ។
- ក្រោយមាន់ក្រាបពងបាន៤-៥ថ្ងៃ ត្រូវបង្វិលពងមាន់១ថ្ងៃម្តង ដើម្បីឱ្យវាញាស់ស្រុះគ្នា ។
- នៅពេលកូនមាន់ញាស់ ត្រូវក្រុងកូនមាន់១សប្តាហ៍ ជាមួយមេ ដោយផ្តល់បាយត្រាំទឹកឱ្យកូនមាន់ (១ថ្ងៃកន្លះ ក្រោយកើត) និងផ្តល់ទឹកស្អាត ហើយលែងកូនមាន់ឱ្យត្រូវពន្លឺថ្ងៃ នៅពេលព្រឹកម៉ោង៨-៩ព្រឹក រយៈពេល១៥នាទី ដើម្បីឱ្យវារឹងប៉ឹងមានសុខភាពល្អ ។
- មាន់អាយុ៣សប្តាហ៍ ចាប់ផ្តើមមានព្រូន ដូច្នេះ ត្រូវថ្វើការទម្លាក់ព្រូនមាន់ដោយប្រើស្លាខ្ចី ចិតយកសាច់ស្តើងៗ បញ្រ្ចកមាន់ ។

៥. ចំណុចបន្ថែម
- មិនគួរបង្កាត់ដោយយកបា បានមកពីការទុកពូជកូនក្នុងសំបុកមកបង្កាត់ជាមួយមេរបស់វាដដែលធ្វើឱ្យជាន់ឈាម ។ ត្រូវបង្កាត់បា ដែលមិនមែនជាសាច់ញាតិគ្នា ទោះជាមើលទៅវាមានសុខភាពល្អក៏ដោយ ។
- គួរផ្តល់ចំណីបន្ថែមដូចជា ជន្លេន សាច់ក្តាម ខ្យង ខ្ចៅ កណ្តៀរ សត្វល្អិត ចកបាយទា កន្ធំថេត ស្លឹកដំឡូងមី ដំឡូងជ្វា ព្រលិត ត្រកួន អង្គារដី ងប់ ផ្ទី ម្រំ កាកដូង កាកស្ករ ដើមចេក ។ល។
- គួរបោសសម្អាតទ្រុងឱ្យបានទៀតទាត់ ជាពិសេស នៅខែធ្លាក់ភ្លៀង ព្រោះមាន់ងាយកើតជំងឺ
- នៅពេលមាន់ងាប់ ត្រូវយកទៅកប់ ឬដុតចោល នៅឆ្ងាយពីផ្ទះ និងប្រភពទឹក
- ត្រូវក្រុងមាន់ថ្មី ដែលទើបទិញមកឱ្យបាន១-២សប្តាហ៍ មុនបញ្ចូលជាមួយមាន់ចាស់ ដើម្បីតាមដានជំងឺឆ្លងមាន់ ម្យ៉ាងទៀត ធ្វើឱ្យមាន់សុំានឹងកន្លែងថ្មីផង ។

ដកស្រង់ចេញពីសៀវភៅ កសិករ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) បោះពុម្ពឆ្នាំ ២០០៧ ៕ 

រៀនដើម្បីធ្វើស្រែ

COMMENTS

BLOGGER: 1
  1. សំខាន់ទ្រង់ស្អាតនិងមានអនាម័យ

    ReplyDelete

Name

ចំណេះដឹងផ្សេងៗ,44,ទិន្នន័យទាំងអស់,43,ស្ដាប់ចម្រៀង,8,អត្ថបទចិត្តដែក,4,
ltr
item
រៀនដើម្បីធ្វើស្រែ.វិភូកា: វិធីចិញ្ចឹមមាន់ឱ្យឆាប់ធំធាត់ និងមិនងាប់
វិធីចិញ្ចឹមមាន់ឱ្យឆាប់ធំធាត់ និងមិនងាប់
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBnejVg4_dRN4sGAtxtk98Wkq7cn72uB7t0MCLkTJCk5BCYtct_27d-UQBM9NBwJAbAw7O90WYNyJjLopqa-3q3dEjZK1LKetgA-GNmmqdNZXRkEZum6gsdcOazM7vpbp3ivpRgv91VyG6R8GAV45jzWzaYn2777j-70Ueflg9qD-pMCxwvMVmbmAf/s16000/photo_2022-04-09_12-37-15.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBnejVg4_dRN4sGAtxtk98Wkq7cn72uB7t0MCLkTJCk5BCYtct_27d-UQBM9NBwJAbAw7O90WYNyJjLopqa-3q3dEjZK1LKetgA-GNmmqdNZXRkEZum6gsdcOazM7vpbp3ivpRgv91VyG6R8GAV45jzWzaYn2777j-70Ueflg9qD-pMCxwvMVmbmAf/s72-c/photo_2022-04-09_12-37-15.jpg
រៀនដើម្បីធ្វើស្រែ.វិភូកា
https://viphouca.blogspot.com/2022/05/blog-post_21.html
https://viphouca.blogspot.com/
https://viphouca.blogspot.com/
https://viphouca.blogspot.com/2022/05/blog-post_21.html
true
7051546071618259646
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content