ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ

លោកតា សឿប សឿ អាយុ ៦៥ឆ្នាំ ជាកសិករដែលរស់នៅជាមួយប្រពន្ធ និងចៅ ៤នាក់នៅ ភូមិរាជដូនកែវ ស្រុកឯកភ្នំ។ កាលពីមុនជីវភាពគ្រួសាររបស់លោកតាសឿ មានការលំបាក ...


លោកតា សឿប សឿ អាយុ ៦៥ឆ្នាំ ជាកសិករដែលរស់នៅជាមួយប្រពន្ធ និងចៅ ៤នាក់នៅ ភូមិរាជដូនកែវ ស្រុកឯកភ្នំ។


កាលពីមុនជីវភាពគ្រួសាររបស់លោកតាសឿ មានការលំបាក ដោយគាត់ធ្វើកសិកម្ម និងលក់មាន់សាច់ដើម្បីរកប្រាក់បានតិចតួចសម្រាប់ជីវភាពប្រចាំថ្ងៃ។ ស្របពេលដែលសង្គមមានការរីកចម្រើន និងទំនិញឡើងថ្លៃជាងមុននោះ ជីវភាពរបស់អ្នកចិញ្ចឹមមាន់មិនអាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្សគ្រប់គ្នានៅក្នុងផ្ទះទេបាននោះទេ។ បច្ចេកទេសចិញ្ចឹមសត្វរបស់លោកតាសឿ គឺមានលក្ខណៈបែបប្រពៃណី​ ហើយមិនអាចឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្នបាននោះទេ។ គួរបញ្ជាក់ផងដែរថា ដោយសារបម្រែ​​​​បម្រួលអាកាសធាតុនៅក្នុងភូមិ ដែលជាហេតុងាយធ្វើឲ្យមាន់ងាប់ នោះជាហានិភ័យខ្ពស់ចំពោះលោកតាសឿ និងក្រុមគ្រួសារដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល។ លោកតាសឿ បានមានប្រសាសន៍ថា “ខ្ញុំមិនអាចចិញ្ចឹមមាន់បានល្អទេ ខណៈពេលដែលខ្ញុំចិញ្ចឹមមាន់តាមទម្លាប់ និងបច្ចេកទេសចាស់របស់ខ្ញុំ” ដោយយល់ថាការអនុវត្តន៍ទាំងនេះ គឺមិនមាននិរន្តរភាពឡើយ។

នៅឆ្នាំ២០១៥ លោកតាសឿ បានធ្វើការសម្រេចចិត្តកែប្រែជីវិតរបស់គាត់ ដោយបានចុះឈ្មោះជាសមាជិកនៃសមាគមមនុស្សចាស់ (OPA) នៅភូមិរាជដូនកែវ ហើយបន្ទាប់មកគាត់ត្រូវបានគេជ្រើសរើសឱ្យក្លាយជាអ្នកទទួលផលពីគម្រោងបម្រែបម្រួលអាកាសធាតុ (BMZ) នៅស្រុកឯកភ្នំ។

តាមរយៈសមាគម លោកតាសឿ បានចាប់ផ្តើមមានឱកាសថ្មីដូចជាការចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការដាំដំណាំ និងការចិញ្ចឹមសត្វ តាមរបៀបបែបបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈគម្រោងនេះលោកក៏ទទួលបានសម្ភារៈកសិកម្ម ពូជដាំដំណាំ និងមាន់ចំនួន ៥ក្បាល។ “ខ្ញុំបានរៀនសូត្រច្រើនលើការធ្វើកសិកម្មធន់ទ្រាំ និងបន្សុំាទៅនឹងអាកាសធាតុ ដែលខ្ញុំទទួលបានមកពីសមាគម និងគំរោង ហើយខ្ញុំបានអនុវត្តបច្ចេកទេសទាំងនេះទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ” ។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលលោកតាសឿ អាចផ្លាស់ប្តូរពីបច្ចេកទេសចិញ្ចឹមមាន់បែបប្រពៃណីទៅជាបច្ចេកទេសបែបថ្មី។ ជាលទ្ធផល លោកតា និងក្រុមគ្រួសាររបស់គាត់មានមាន់ជិត ៦០ក្បាលរៀងរាល់ ៣ខែម្តង ហើយអាចរកប្រាក់ចំណូលបានចន្លោះពី ២៥ម៉ឺនរៀលទៅ ៣០ម៉ឺនរៀល (៦២.៥០ ដុល្លារទៅ ៧៥ ដុល្លារ) ។ ឥឡូវលោកតាសឿ អាចផ្គត់ផ្គង់សេចក្តីត្រូវការរបស់គ្រួសារគាត់ ហើយអាចបញ្ជូនចៅៗ ទាំង៤នាក់របស់គាត់ទៅសាលារៀនបានថែមទៀតផង។ ឥឡូវនេះពួកគាត់មានលទ្ធភាពអាចសន្សំប្រាក់បាន ដើម្បីប្រើប្រាស់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។ លោកតាសឿ បានចែករំលែកបច្ចេកទេសជោគជ័យទាំងនេះជាមួយអ្នកជិតខាង និងសមាជិកដទៃទៀតនៃសមាគម (OPA) ។ លោកតាសឿ បានបញ្ជាក់ថា “ខ្ញុំពិតជារីករាយដែលបានចូលរួមជាសមាជិកនៃសមាគម (OPA) និងទទួលបានការកសាងសមត្ថភាព និងការគាំទ្រពីសមាគម ។ ឥឡូវខ្ញុំមានចំណូលច្រើនពីការចិញ្ចឹមមាន់ ហើយខ្ញុំអាចសន្សំបាន ៥,០០០រៀល (១,២៥ ដុល្លារ) ជារៀងរាល់ខែដើម្បីធ្វើឱ្យគ្រួសារខ្ញុំមានសុវត្ថិភាព និងចំណាយថ្លៃព្យាបាលសុខភាពក្នុងករណីមានអាសន្នណាមួយ” ។

ប្រទេសកម្ពុជាត្រូវបានពឹងផ្អែកលើវិស័យកសិកម្ម ហើយវិស័យនេះជាប្រភពចំណូលដ៏សំខាន់មួយ ដែល ៨០% បានមកពីសហគមន៍ដែលរស់នៅក្នុងទីជនបទ។ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តប្រកបដោយនិរន្តរភាពជួយដល់កសិករ និងសមាជិកសហគមន៍ឱ្យមានភាពជឿនលឿនទាន់សម័យ ស្របទៅនឹងសេដ្ឋកិច្ចដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ប្រភពអត្ថបទ : https://www.helpagecambodia.org/កសិកម្មចិញ្ចឹមមាន់/?lang=kh
នាំមកជូនដោយ : រៀនដើម្បីធ្វើស្រែ

មតិដោយរួម

Name

ចំណេះដឹងផ្សេងៗ,44,ទិន្នន័យទាំងអស់,43,ស្ដាប់ចម្រៀង,8,អត្ថបទចិត្តដែក,4,
ltr
item
រៀនដើម្បីធ្វើស្រែ.វិភូកា: ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ
ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ
https://blogger.googleusercontent.com/img/a/AVvXsEg07iL1cqbw0FddYC62OZQMsaWzkGNl0l_wQlRRTy4XpyzMbimuSk3Q6lBsihmx3_6tirwrmF1ai47jhfneDfSUGzCT7LqYsyCHJno4YPcnrY-l8qSkfN74cFx4PPX-4mEwuBFqeDU5eBVXHqj7etCJHg1SKsAhgsnVxoYmIkh6l8hk7WvRqtZrx1R6ZQ=s16000
https://blogger.googleusercontent.com/img/a/AVvXsEg07iL1cqbw0FddYC62OZQMsaWzkGNl0l_wQlRRTy4XpyzMbimuSk3Q6lBsihmx3_6tirwrmF1ai47jhfneDfSUGzCT7LqYsyCHJno4YPcnrY-l8qSkfN74cFx4PPX-4mEwuBFqeDU5eBVXHqj7etCJHg1SKsAhgsnVxoYmIkh6l8hk7WvRqtZrx1R6ZQ=s72-c
រៀនដើម្បីធ្វើស្រែ.វិភូកា
https://viphouca.blogspot.com/2022/02/blog-post_6.html
https://viphouca.blogspot.com/
https://viphouca.blogspot.com/
https://viphouca.blogspot.com/2022/02/blog-post_6.html
true
7051546071618259646
UTF-8
Loaded All Posts Not found any posts VIEW ALL មើលបន្ថែម Reply Cancel reply Delete By ទំព័រដើម PAGES POSTS View All ទិន្នន័យដែលបានភ្ជាប់ ប្រភេទទិន្នន័យ ទិន្នន័យទាំងអស់ ស្វែងរកទិន្នន័យ បានបង្ហាញទាំងអស់ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content