កំពុងប្រមូលទិន្នន័យ...
Top Movies & Series Showcase | Entertainment Blog

ទស្សនីយភាពដែលពេញនិយម

Discover random picks from our curated collection of hidden gems and fan favorites.

Fetching recommendations...

ធ្វើអ្វីត្រូវធ្វើអោយហើយ កុំទុកឡើយនាំសល់កេរ គឺជាសុភាសិតខ្មែរដាស់តឿនឱ្យមានការទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងមិនត្រូវពន្យារពេលការងារ

ដំណាំស្ពៃខៀវ

I-ស្ថានភាពទូទៅ Information ស្ពៃខៀវជាប្រភេទបន្លែមួយ ក្នុងចំណោមបន្លែស្ពៃជាច្រើនមុខដែលកសិករយើងធ្លាប់ស្គាល់ និងបរិភោគ ។ គេអាចហៅឈ្មោះបានច្រើនយ៉ាង...



I-ស្ថានភាពទូទៅ Information
ស្ពៃខៀវជាប្រភេទបន្លែមួយ ក្នុងចំណោមបន្លែស្ពៃជាច្រើនមុខដែលកសិករយើងធ្លាប់ស្គាល់ និងបរិភោគ ។ គេអាចហៅឈ្មោះបានច្រើនយ៉ាង ដូចជាស្ពៃខ្មៅ ស្ពៃហាង ស្ពៃឬស ប៉ុន្ដែឈ្មោះដែលប្រើទូលំទូលាយគឺស្ពៃខៀវ ។ នោះតំបន់អាស៊ីគេអាចហៅបាន៣យ៉ាង គឺ ស្ពៃស្លឹក Lea mustard ស្ពៃឥណ្ឌាindian mustard ឬ ស្ពៃចិន chiness mustard ។ ស្ពៃនេះត្រូវបានគេចាត់បញ្ចូល ទៅក្នុងគ្រួសារគ្រុយស៊ីហ្វើរ៉េ Crueiferae ។ នៅឆ្នាំ១៩៣២ លោក ម៉ែន តុន (Manton) បានអោយឈ្មោះជាលើកដំបូង ដែលចាត់ចូលទៅក្នុងជំពូក Brassiceae ជាអនុផ្នែកនៃក្រុម Brassica នៅក្នុងក្រុមនេះមានជាង ១០០ ប្រភេទ នៃរុក្ខជាតិ ។ ស្ពៃនេះមានឈ្មោះវិទ្យាសាស្រ្ដហៅថា Brassica Juncea-L ហើយវាមានប្រភពនៅតំបន់អាស៊ីកណ្ដាល ជាពិសេសនៅភាគខាងកើតនៅប្រទេសចិន និងប្រទេសឥណ្ឌា ។
II-បច្ចេកទេសដាំដុះ Cultivation
១-ការជ្រើសរើសរដូវ
ដំណាំស្ពៃខៀវក៏ជាដំណាំមួយមិនប្រកាន់រដូវដែរ ប៉ុន្ដែការជ្រើសរើសរដូវក្នុងគោលបំណងជៀសផុតពីការបំផ្លាញសត្វល្អិតចង្រៃនៅរដូវក្តៅពី ខែកុម្ភះ ដល់ ខែ ឧសភា នៅប្រទេសកម្ពុជាយើងអាកាសធាតុ ធ្វើអោយកត្តាចង្រៃលេចចេញ នូវប្រជាករយ៉ាងខ្លាំងព្រមទាំងរាតត្បាត ដំណាំនេះអាចបាត់បង់ទ្និផល ១០០%បានរដូវដែលសមស្របគឺ ខែតុលាដល់ខែធ្នូ និងពីខែកក្កដាដល់ខែតុលាចំពោះតំបន់ខ្ពង់រាបនិងភ្នំ សីតុណ្ហភាពដ៏ប្រសើរគឺចន្លោះពី ២០-២៤ 0c មធ្យមប្រចាំថ្ងៃបច្ចេកទេសដាំដុះគឺរាប់បញ្ចូលទៅលើការជ្រើសរើសរដូវ ការជ្រើសរើសពូជ ការជ្រើសរើសដី និងរៀបចំដី ការសាបកូន និងការដាំ ។
២-ការជ្រើសរើសពូជ
ការជ្រើសរើសពូជជាកត្ដាយ៉ាងចំបងក្នុងការដាំដុះ ព្រោះវាជាមុខងារមួយយ៉ាងសំខាន់ក្នុងការកំណត់ទិន្នផល ។ លក្ខខ័ណ្ឌសំខាន់ៗដែលត្រូវជ្រើសរើសមាន:
• ពូជមានប្រភពច្បាស់លាស់ : ប្រភពពូជកូនកាត់ Hybrid ឬOPV
• សុខភាពរបស់ពូជល្អ : ប្រមូលផលទុំពេញលេញ សំរិតសំរាំងនិងទុកដាក់បានត្រឹមត្រូវ គ្មានសត្វល្អិត ឬជំងឺបំផ្លាញដុះភាគរយខ្ពស់ពី ៨០-៩៥%
• ភាពសុទ្ធនៃពូជ : គ្រាប់ពូជមានភាពស្មើការលូតលាស់មានលក្ខណះជាឯកសណ្ឋាន (Uniform) ទាំងទ្រងទ្រាយស្លឹក ធាង ពណ៍
• អាយុកាលលូតលាស់ខ្ចី ទិន្នផលខ្ពស់ សមស្របក្នុងការប្រើប្រាស់លើទីផ្សារ ។
នៅប្រទេសកម្ពុជាយើបច្ចុប្បន្ន ពិនិត្យឃើញមានពូជស្ពៃខៀវ៣ប្រភេទ :
• ប្រភេទស្លឹកតូចវែង : គ្រាប់តូចល្អិតពណ៍ក្រហមហើយមូលទ្រវែង ពូជនេះអាយុកាលពី ២៥-៣០ ថ្ងៃចេញផ្កា ស្លឹកស្ដើងគែមស្លឹកដូចធ្មេញរណារ ធាងពណ៍បៃតងស្រាល ឬ សព្រលែត ពូជនេះទិន្នផលទាបជាមធ្យម ១១,៥T-14T.Ha
• ប្រភេទស្លឹកធំលាតត្រដាងហើយធ្លាក់ចុះក្រោម : គ្រាប់ពូជទំហំធំបង្គួរ ហើយមូលពណ៍ក្រហម វាមានអាយុកាលមធ្យមពី ៣០-៤០ថ្ងៃចេញផ្កាស្លឹកពណ៍បៃតង ធំមូលទ្រនង់សសៃស្លឹកតូចល្អិតធាងពណ៍ទឹកអំពៅខ្ចី ធំសំប៉ែតហើយវែង ទិន្នផលខ្ពស់ចន្លោះពី ១៥-១៧T.ha ប៉ុន្ដែមិនធន់ទ្រាំនៅរដូវភ្លៀងព្រោះស្លឹកស្ដើង ។
• ពូជស្លឹកក្រាស់ធាងធំពណ៍ស : គ្រាប់របស់ធំៗហើយមានលក្ខណះជ្រុងៗ ពណ៍ក្រម៉ៅ វាមានអាយុកាលពី ៣៥-៤៥ ថ្ងៃទើបចេញផ្កាស្លឹកពណ៍បៃតងចាស់មានរោមខ្លីៗ សរសៃស្លឺកពណ៍ស ស្លឹកឈរត្រង់ហើយរួញៗ ធាងស្លឹកពណ៍សស្រអាប់មានសរសៃច្រើនហើយស្វិត វាមានទិន្នផលខ្ពស់ចន្លោះពី ១៨-២២T.Ha ហើយធន់ទ្រាំនឹងទឹកភ្លៀង អាចដាំគ្រប់រដូវបានប៉ុន្ដែទីផ្សារមានតំលៃទាបជាងគេ ។
ជាទូទៅដើម្បីសាបលើផ្ទៃដី១ha គេប្រើគ្រាប់ពូជចំនូន ៤៥០០g ប៉ុន្ដៃចំពោះការសាបហើយដកកូនយកទៅស្ទូងគេប្រើគ្រាប់ពូជចំនួន ២៥០០g ចំនួន ១០០០ គ្រាប់មានទំងន់ ២, ៥-៣, ២g ។
៣-ការជ្រើសរើសនិងរៀបចំដី
ការជ្រើសរើសដី : ដំណាំប្រភេទនេះត្រូវការដីធូមានជីវជាតិគ្រប់គ្រាន់ ស្រទាប់ដាំដុះជ្រៅស្ងួតទឹកល្អក្រោយពីស្រោចឬភ្លៀងដូចជាប្រភេទដីគ្រោះខ្មៅ ដីក្រហម ដីល្បាប់ក្បែរមាត់ទន្លេឬព្រែក ដីល្បាយធម្មតា ប៉ុន្ដែវាមិនអាចទទួលទិន្នផលល្អលើប្រភេទដីឥដ្ខឬដីកន្ដេងខ្លាំងនោះឡើយ ។ ជាមធ្យមតំរូវការ pH ចន្លោះពី ៥,៥-៧,៥ ។
ការរៀបចំដី : ដីសំរាប់ដាំស្ពៃត្រូវរាស់ប្រមូលយកស្មៅនិងកាកសំណល់រុក្ខជាតិនិង ដំណាំផ្សេងៗពីរដូវមុនចេញ ហើយភ្ជួរហាលដីអោយស្ងួតរយះពេល ៥-៧ថ្ងៃ ហើយរាស់បំបែកដីអោយហ្មត់ ដើម្បីអោយស្មៅចង្រៃងាប់ និងដើម្បីអោយដីធូរ ។ ការភ្ជួររាស់ត្រូវធ្វើអោយបានច្រើនលើក ២-៣លើកទើបអាចលើករងបាន ។ របៀបលើករងឬថ្នាលគឺត្រូវអោយមានទទឹងប្រវែង ១m ចន្លោះរង ២០-៣០cm បណ្ដោយទៅតាមសភាពដីហើយកំពស់រង ១៥-២០cm បន្ទាប់មករាស់និងវាយបំបែកដីលើរងអោយល្អិតគៀរអោយស្មើតាមរងនីមួយៗ ។
៤-ការសាបកូននិងដាំដុះ
ការដាំដុះដំណាំស្ពៃខៀវគេអាចដាំបាន២របៀបគឺ ការលាបកូនហើយដកយកទៅស្ទូង ឬ ការសាបគ្រាប់អោយរង្វើលៗហើយដករំលោះកូនចេញ ដោយទុកអោយមានចន្លោះគុម្ភះ ១៥cm , ២០cm ។
ក-វិធីសាស្រ្ដសាបកូន
ថ្នាលសំរាប់សាបកូន ត្រូវកាប់ហាលថ្ងៃអោយស្ងួតវាបំបែកដីអោយល្អិតជ្រោយដីហាលអោយបានច្រើនលើក គៀរអោយស្មើ បាចជី ១៥-១៥-១៥ចំនួន២០០gក្នុងផ្ទៃ១០m2 និងរោយថ្នាំ Furadan ការពារនិងកំចាត់សត្វល្អិតនៅក្នុងដី បន្ទាប់មកយកគ្រាប់ស្ពៃត្រាំទឹក ២ម៉ោង ហើយផ្អាប់១យប់បន្ទាប់មកយកទៅសាប ។ ចំនួន២ស្លាបព្រាបាយគ្រាប់ស្ពៃ (២៥g) លើថ្នាល ១០m2 ក្រោយសាបហើយត្រូវយកកំទេចចំបើងស្ងួតកាត់ខ្លីៗបាចពីលើ ហើយស្រោយទឹកអោយជោគ ប្រសិនបើនៅរដូវវស្សាគួរធ្វើ គំរបការពារភ្លៀងនិងកំដៅ ។ ការថែទាំកូនស្ពៃក្រោយពីសាបរយះពេល ៧ ថ្ងៃត្រូវស្រោចជីបំប៉នអោយកូនស្ពៃឆាប់ធំគឺ១ស្លាបព្រាបាយ (២០g) លាយទឹក១៥លីត្រស្រោចអោយសព្វហើយស្រោចទឹកលាងតាមក្រោយ ។ ក្រៅពិនោះការដកស្មៅ និងការកំចាត់សត្វល្អិតក៏ត្រូវ ធ្វើឡើងដែរប្រសិនបើមានស្មៅឬសត្វល្អិតបំផ្លាញ ។ ពេលកូនស្ពៃមានអាយុ ១៥-១៨ ថ្ងៃមានស្លឹកពិត ២-៣ អាចយកទៅស្ទូងបាន ។
ខ-វិធីសាស្រ្ដស្ទូងកូនស្ពៃ
ត្រូវស្រោចទឹកថ្នាលកូនស្ពៃអោយជោគមុខដកកូនស្ពៃរយះពេល ៣០នាទី ក្រោយមកដកកូនស្ពៃថ្នមៗការពារដាច់ឬសនិងរលួយគល់និងបាក់ធាងស្ពៃ ។ ការដកត្រូវជំរើសកូនស្ពៃអោយធំស្មើគ្នាល្អ ។ ក្រោយពីដកបានហើយត្រូវយកទៅស្ទូងលើថ្នាលដែលរៀបចំហើយ តែមុនស្ទូងត្រូវស្រោចទឹកលើថ្នាលអោយជោគ បាចកំទេចចំបើងកាត់ខ្លីៗពីលើថ្នាល ទើបស្ទូងកូនស្ពៃតាមចន្លោះគុម្ភះ ១៥cm និងចន្លោះជួរ ២០cm ក្រោយស្ទូងហើយត្រូវស្រោចទឹកអោយជោគភ្លាម ។
គ-ការដាំដោយសាបគ្រាប់ផ្ទាល់
ការដាំដុះដោយសាបគ្រាប់ផ្ទាល់ គេតូវយកគ្រាប់ពូជមួយស្លាបព្រាបាយស្មើសាបអោយរង្វើលៗ លើផ្ទៃដី ១០m2 (មួយថ្នាល) ហើយរោយកំទិចចំបើងខ្លីៗពីលើបន្ទាប់មកស្រោចទឹកអោយជោគ ព្រឹក ល្ងាច រហូត ដល់ពេលស្ពៃមានអាយុ ១០ ថ្ងៃទើបដករំលោះកូនចេញលើកទី១ ទុកអោយរង្វើលៗ និងលើកទី២គឺ ១៥ ថ្ងៃក្រោយសាបត្រូវដករំលោះដោយទុកអោយមានចន្លោះគុម្ភះ ១៥cm និងចន្លោះជូរ២០cm ហើយត្រូវស្រោចជីបំប៉ន និងបង្កើនការស្រោចទឹកអោយច្រើន ធ្វើអោយស្ពៃឆាប់លូតលាស់ ។
៥-ការជ្រុំជ្រោយដី
ការជ្រុំជ្រោយដីក្រោយពីស្ទូងបានរយះពេល ៧-១០ថ្ងៃ គឺធ្វើអោយដីធូរ ជ្រាបទឹកល្អ មានខ្យល់គ្រប់គ្រាន់សំរូលដល់ការដុះលូតលាស់ព្រមទាំងបន្ថយការដុះស្មៅ ។ មុនជ្រុំជ្រោយដីឡើងវិញត្រូវដកស្មៅចេញ ផ្អាកការស្រោចទឹក ១-២ ថ្ងៃ ទើបអាចជ្រុំបានប្រើដោយកូនចបកាប់បំបែកដីមុខលើ និងហាលដីនោះ ១ថ្ងៃអោយស្ងួតនិងអោយស្មៅចង្រៃលែងលូតលាស់ ។ គេអាចដកស្មៅលើកទី២ នៅពេលស្ពៃមានអាយុ ២៥ថ្ងៃក្រោយស្ទូងតែហាមជ្រុំជ្រោយដី ។
៦-ការស្រោចស្រព
ដំណាំប្រភេទនេះមិនត្រូវការទឹកខ្លាំងដូចដំណាំឯទៀតឡើយប៉ុន្ដែវាត្រូវការទឹករាល់ថ្ងៃ ។ ជាធម្មតាគេស្រោចទឹកមួយថ្ងៃ២លើកគឺព្រឹក ល្ងាច ដោយប៉ោតនិងដោយម៉ាស៊ីនបាញ់ទឹក ។ នៅរដូវវស្សាកាលណាមានភ្លៀងធ្លាក់នៅពេលយប់ ព្រលឹមឡើងគេត្រូវស្រោចឬ បាញ់ទឹកលាងស្លឹកស្ពៃអោយស្អាតកំទិចដីដែលជាប់ឬដាក់នៅក្នុងបណ្ដូលស្ពៃ ដែលជាហេតុធ្វើអោយរលួយបាន ។
គេចែកការស្រោចស្រព្វជា២ ផ្នែកក្នុង១អាយុកាលរបស់ស្ពៃចាប់ពីបាចគ្រាប់រហូតដល់មានសន្លឹកពិត ២ ការស្រោចទឹកជាមធ្យមតែចាប់ពីពេលមានសន្លឹក៣ ឡើងនៅការស្រោចស្រព្វ ត្រូវបង្កើនបរិមាណទឹក ឬចាប់ពីពេលស្ទូងស្ពៃហើយរហូតដល់ពេលប្រមូលផល ។
៧-ការដាក់ជី
ដំណាំស្ពៃត្រូវការសារធាតុចិញ្ចឹម៣យ៉ាងសំខាន់ៗ ដូចដំណាំឯទៀតដែរ ប៉ុន្ដែវាត្រូវការកំរិតខុសគ្នាទៅតាមអាយុកាលរបស់វា ។ សារធាតុសំខាន់ៗមានអាសូត (N) ជូស្វ័រ (P) និងប៉ូតាស្យូម (k) ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយស្ពៃប្រភេទនេះជាដំណាំយកស្លឹកវាត្រូវការធាតុអាសូត (N) ច្រើនជាងសារធាតុឯទៀតៗ ។គេចែកការដាក់ជីជា៣ដំណាក់កាលគឺ ។
• ដំណាក់កាលមុនពេលសាបគ្រាប់ឬស្ទូង គេប្រើប្រភេទជី ១៥-១៥-១៥ចំនួន១៣៤kg សំរាប់ផ្ទៃដី ១Ha (១០.០០០m2) ឬ១០០g-១៥០g (១ខាំ-១,៥ខាំ) លើផ្ទៃដី១០m2 មុនពេលសាបគ្រាប់ស្ពៃឬស្ទូងកូនស្ពៃត្រូវបាចលើថ្នាល ដោយលាយជាមួយជីកុំស្ដីឬសាបសត្វពុកផុយល្អដូចជាលាមកមាន់ គោ ក្របី ជ្រូក ។ ល ។ ចំនួន១០-១៥kg ហើយរាស់លប់ទៅក្នុងដី
• ការស្រោចជីបំប៉ន ដោយយកប្រភេទជីអ៊ិយរ៉េចំនួន ៦៥kg លាយទឹកស្រោចលើផ្ទៃដី ១ha ។
• របៀបប្រើគឺ១ស្លាបព្រាបាយលាយទឹក ១ធុង ១៨លីត្រ ស្រោចលើផ្ទៃដី ១០m2 ហើយត្រូវស្រោចទឹកលាងតាមក្រោយអោយជោគការពារជីដក់នៅក្នុងកំពូលកូនស្ពៃ ក្រោយពីសាបបាន ៨-១០ថ្ងៃឬក្រោយពីស្ទូង ៥-៧ថ្ងៃ ។
• ការដាក់ជីបំប៉នលើទី២ គីក្រោយសាបរយះពេល ១៥-១៨ថ្ងៃ ឬ ក្រោយស្ទូង ១០ថ្ងៃ ប្រភេទជី ១៥-១៥-១៥ ចំនួន ១៣៤kg (១០០-១៥០g) លើផ្ទៃដី ១ថ្នាល ១០m2 ត្រូវរោយតាមចន្លោះ គុម្ភហើយស្រោចទឹកអោយជោគ ។
• ការដាក់ជីបំប៉នលើកទី៣ គឺប្រភេទជីអ៊ុយរ៉េ urea 46% ចំនួន៨០-១០០kg លើផ្ទៃដី ១ha ឬ ២ស្លាបព្រាបាយលាយជាមួយទឺក ១៨លីត្រស្រោចលើផ្ទៃដី ១០m2 ក្រោយពីសាបបានអាយុ ២៥-៣០ថ្ងៃ ឬក្រោយស្ទូង ឬ២០ថ្ងៃ បន្ទាប់មកស្រោចទឹកលាងតាមក្រោយអោយជោគ ។
III-អំពីជំងឺ សត្វល្អិត Insect and Diseases
១-អំពីជំងឺ
ដំណាំស្ពៃខៀវតែងជួបជំងឺសំខាន់ៗ៣គឺ
• ដំណាក់កាលសំណាប : កើតជំងឺផ្សិតតរលួយគល់ឈ្មោះ Damping off ជំងឺនេះបណ្ដាលមកពីសំណើមសីតុណ្ហភាព និង សំណើមបរិយាកាសវាបណ្ដាលមកពីភ្នាក់ងារបង្ករោគគឺ Rhizocto nia Solani វាតែងតែកើតលើកូនស្ពៃមានអាយុ ៥-១០ថ្ងៃក្រោយពីដុះ ធ្វើអោយគល់របស់កូនស្ពៃល្អិតរលួយហើយដាច់ក្បែរៗដីវាជាប្រភេទជំងឺផ្សិត ។
• ដំណាក់កាលស្ពៃកំពង់លូតលាស់ : គឺធ្វើស្លឹកស្ពៃរហែកជាជំរកៗ ហើយស្លោកស្ងួតពណ៍ស ឈ្មោះ Web blight of mustard វាបណ្ដាលមកពីភ្នាក់ងារបង្ករោគ Rhizoctonia solani វាកើតឡើងក្នុងលក្ខខ័ណ្ឌក្ដៅសើម
• ដំណាក់កាលលូតលាស់ : ធ្វើអោយស្លឹកស្ពៃរលាកជាំពេញស្ពៃស្លឹក ដូចរលាកទឺកក្ដៅវាកើតលើប្រភេទស្ពៃជាច្រើន ។ ជំងឺនេះឈ្មោះ Turnip mosaic (TuMV) ជាប្រភេទជំងឺ Virus ។ ជំងឺនេះ ភាគច្រើបង្គឡើងដោយលក្ខខ័ណ្ឌដូចជាគ្រាប់ពូជមានជំងឺពីរដូវមុន ស្មៅលូតលាស់់ច្រើន និង ក្រុមសត្វល្អិតមួយចំនួនជាពិសេសគឺចៃបៃតងនិងមមាចជញ្ជក់ស្លឹក (Aphid and leaf hopper)
២-សត្វល្អិតសំខាន់ៗ
សត្វល្អិតសំខាន់ៗ លើដំណាំស្ពៃមាន៣ប្រភេទគឺ
• ដង្កូវយោលទោង: ឈ្មោះDiamond back moth ដង្កូវប្រភេទនេះមានមាឌតូចៗពណ៍ខៀវដូចស្លឹកស្ពៃហើយស៊ីមកជាលិកាស្លឹកផ្នែកខាងក្រោម ការបំផ្លាញមានលក្ខណះជាក្រុមៗ ការបំផ្លាញខ្លាំងនៅរដូវក្ដៅជាពិសេសពីខែធ្នូដល់ខែមេសា ចំណែករដូវវស្សាវាពុំមានលក្ខណះធ្ងន់ធ្ងរឡើយដោយសារទឹកភ្លៀង ។ ទឹកភ្លៀងកមានឥទ្ធិពលធ្វើអោយការបង្កកំណើតរបស់វាមានកំរិតទាប ។
• ដង្កូវហ្វូងឈ្មោះ Armyworm ដង្កូវប្រភេទនេះកើតពេញមួយឆ្នាំ ។ ការបំផ្លាញរបស់វាគឺស៊ីជាក្រុមៗកាត់ស្លឹកខ្លីៗឬ ចូលទៅជ្រកស៊ីក្នុងបណ្ដូលស្ពៃ វាមានមាឌធំហើយវែងៗ មេអំបៅរបស់វាចូលចិត្ដជ្រកក្នុងស្មៅក្រោមស្លឹកស្ពៃ និងពងដាក់លើស្លឹកស្ពៃផ្នែកខាងក្រោមស្លឹកជាសំបុកៗ ខ្លះមានស្បែកគំរបការពារពីលើពល ។ វាអាចមានអាយុ ៤០-៤៣ថ្ងៃ ហើយដឹកឌឿរបស់វាលាក់ខ្លួននៅក្នុងដីលើថ្នាលដំណាំ ។
• សត្វទាគួ វាមានឈ្មោះ Striped flea beetle សត្វប្រភេទនេះមិនមែនជាដង្ហូវឡើយ គឺវាមានស្លាប់អាចលោតឬហោះហើរបានវាមានមាឌតូចៗ លក្ខណះជាហ្វូងៗ ការបំផ្លាញច្រើននៅរដូវក្ដៅ ជាពិសេសនៅពេលដីស្ងួតមានកំដៅវាអាចកីកើតមានរហ័ស ។
គេចែកការបំផ្លាញជា២បែបគឺ:
• កូនទើបនឹងញាស់ វាស៊ីឬសស្ពៃនៅក្នុងដីធ្វើអោយឬសស្ពៃពុកបន្ថយការលូតលាស់យ៉ាងខ្លាំង ព្រោះមេចំណាស់របស់វាពងដាក់ក្នុងដីក្បែរគល់ស្ពៃ ហើយញាស់ស៊ីឬសស្ពៃតែម្ដង ។
• មេចំណាស់ក្រោយពីវាញាស់មានស្លាបអាចហើរបានវាហើយទៅទុំលើស្លឹកស្ពៃហើយស៊ីទំលុះស្លឹកស្ពៃទទុះៗដូចស្បៃ ធ្វើអោយស្ពៃរញមពេលថ្ងៃ បន្ថយការលូតលាស់យ៉ាងខ្លាំង ហើយស្លឹកស្ពៃមិនអាចលក់បានតំលៃឡើយគឺក្រិន ។
៣-វិធានការការពារ
ការការពារជំងឺនិងសត្វល្អិត គេអាចអនុវត្ដបានច្រើនវិធីសាស្រ្ដដូចជា :
ការការពារជំងឺ
ការការពារជំងឺ អាចអនុវត្ដបានច្រើវិធីសាស្រ្ដដូចជា កំចាត់ស្មៅភ្ជួរហាលដីអោយស្ងួត ធ្វើគំរបការពារទឹកភ្លៀង ដាំដោយគ្រប់ចំបើងជ្រើសរើសពូជទន់ ជ្រើសរើសរដូវ ។ ល ។ និងអាចប្រើវិធានការគីមីដូចជាប្រភេទថ្នាំឈ្មោះ zined Maneb Mancozeb Captan Cooper hy droxide ដែលអាចយកមកលាយទឹកបាញ់ក្នុងកំរិត ១៥-២០g លាយទឹក ១៥-១៨លីត្រ បាញ់អោយជោគបន្ថយការស្រោចទឹក និង ស្រោចជីជាពិសេសលើជំងឺផ្សិត ។
ការការពារនិងកំចាត់សត្វល្អិត
ការការពារនិងកំចាត់សត្វល្អិត អាចអនុវត្ដបានច្រើនវិធីដូចជា ការជ្រើសរើសរដូវ ជ្រើសរើសរដូវ ជ្រើសរើសពូជការរៀបចំដីអោយស្អាតកំចាត់ស្មៅ ។ល។ ចំពោះវិធានការគីមី ប្រភេទសត្វល្អិតទាំងនេះមានតែដង្កូវយោលទោងមួយដែលពិបាកកំចាត់ព្រោះវាមានកំរិតធន់ទ្រាំទៅនឹងថ្នាំគីមីជាច្រើនប្រភេទ ។ ការកំចាត់សត្វល្អិតអោយមានប្រសិទ្ធភាព គីត្រូវពិនិត្យវត្ដមានសត្វល្អិតជាប្រចាំ ហើយត្រូវយល់ដឹងអោយច្បាស់អំពីសត្វល្អិតនីមួយៗ ជាពិសេសគឺមេអំបៅរបស់វានៅពេលល្ងាចថ្ងៃលិច ប្រសិនបើមានវត្ដមានមេអំបៅគឺ ២-៣ថ្ងៃក្រោយមកលេចចេញវត្ដមានការបំផ្លាញ ជាបន្ទាប់ ។ ការប្រើថ្នាំគីមីដូចជា Diamethoad ៦០EC Methilphosphate ៥០EC .Methylearbamete ៨៥WP និងប្រភេទថ្នាំ B1 យកមកលាយទឹកក្នុងកំរិត ៣០-៣៥cc ក្នុងទឹក១៥-១៨លីត្របាញ់ពេលល្ងាច ។
IV-ការប្រមូលផល Harvesting
ការប្រមូលផល ធ្វើឡើងតាមរបៀបផ្សេងៗគ្នា គេអាចដកទាំងឬស ឬ កាត់យកតែដើមគឺអាស្រ័យទៅតាមតំរូវការទីផ្សារ ។ ប៉ុន្ដែមុននិងកាត់ឬដកស្ពៃមិនត្រូវស្រោចទឹកឡើយ ទុកអោយស្លឹកស្ពៃស្ងួតការពារភាពជាំ ឬ កកិត ។ ស្ពៃនេះអាចដក ឬ កាត់បានក្រោយពីសាបរយះពេល ៣៥-៤៥ថ្ងៃ ឬ ក្រោយពីស្ទូង ២៨-៣៥ថ្ងៃ គឺនៅពេលស្ពៃចេញផ្កាក្រពុំៗ នៅក្នុងបណ្ដូល ។ ទិន្នផលមធ្យមចន្លោះពី ១៦-១៨T .Ha វាអាស្រ័យ ទៅលើការដាំដុះថែទាំនិងប្រភេទពូជ ។រុមៗ ការបំផ្លាញខ្លាំងនៅរដូវក្តៅ។

https://www.facebook.com/208246122638236/posts/1642741862521981/

រៀនដើម្បីធ្វើស្រែ

COMMENTS

Name

ចំណេះដឹងផ្សេងៗ,44,ទិន្នន័យទាំងអស់,43,ស្ដាប់ចម្រៀង,8,អត្ថបទចិត្តដែក,4,
ltr
item
រៀនដើម្បីធ្វើស្រែ.វិភូកា: ដំណាំស្ពៃខៀវ
ដំណាំស្ពៃខៀវ
https://refile.tnaot.com/image/2019/02/27/2f1e23dd00184f57873e8c8738cb4751.jpg?x-oss-process=image/watermark,image_RS5wbmc_eC1vc3MtcHJvY2Vzcz1pbWFnZS9yZXNpemUsUF8yMA,t_90,g_se,x_10,y_10
រៀនដើម្បីធ្វើស្រែ.វិភូកា
https://viphouca.blogspot.com/2022/02/blog-post_95.html
https://viphouca.blogspot.com/
https://viphouca.blogspot.com/
https://viphouca.blogspot.com/2022/02/blog-post_95.html
true
7051546071618259646
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content