https://lumieng.blogspot.com/2021/07/blog-post_14.html ខានជួបមួយថ្ងៃ ថ្លៃគង់បែកចិត្ត ភ្លៀងមិនអាណិត ចិត្តសែនអួលអាក់ ភ្លៀងយប...
![]() |
| https://lumieng.blogspot.com/2021/07/blog-post_14.html |
ខានជួបមួយថ្ងៃ ថ្លៃគង់បែកចិត្ត ភ្លៀងមិនអាណិត ចិត្តសែនអួលអាក់ ភ្លៀងយប់ភ្លៀងថ្ងៃ លិចប្រាកដជាក់ អស់ឱចិត្តស្ម័គ្រ ឆ្លាក់នៅទីណា?
ទឹកលិចបែកចិត្ត រៀមសែនសោកា ម្ដេចភ្លៀងប្រហារ នារដូវភ្ជុំ កាលទឹកមិនលិច បងនិងស្រីមុំ យើងបានជួបជុំ បណ្ដើររាល់ថ្ងៃ។
ទឹកនៅទីក្រុង ម្ដេចមកប្រល័យ ស្នេហ៍ឲ្យអស់ន័យ ត្រឹមថ្ងៃលិចទឹក បងហែលមិនរួច លិចយប់លិចព្រឹក អារម្មណ៍បងនឹក តែកែវជីវ៉ា។
បើលិចជ្រៅម្ល៉ឹង បងពឹងអ្នកណា ផ្លូវដូចជលសារ ចិន្ដាអួលណែន ហែលរាប់គីឡូ ដូចទៅកោះប៉ែន ជនបទច្រណែន ទីក្រុងជលសារ។
កំណាព្យនេះនិពន្ធដោយ យី ឆេងអ៊ួ។
អានបន្ថែម ៖ https://www.rfa.org/khmer/178017c6178e17b6179617d21799/floody-love-09292017115447.html


មតិដោយរួម