កោះស្តេច ថ្វីបើមនុស្សជាច្រើនសុទ្ធតែធ្លាប់លឺឈ្មោះកោះស្តេចហើយ ប៉ុន្តែតំបន់នេះនូវតែមិនទាន់សូវមាន អ្នកបានទៅដល់ច្រើននៅឡើយ ព្រោះតែការធ្វ...
កោះស្តេច
ថ្វីបើមនុស្សជាច្រើនសុទ្ធតែធ្លាប់លឺឈ្មោះកោះស្តេចហើយ ប៉ុន្តែតំបន់នេះនូវតែមិនទាន់សូវមាន អ្នកបានទៅដល់ច្រើននៅឡើយ ព្រោះតែការធ្វើដំណើរនៅមិនទាន់មានភាពងាយស្រួល ពោលគឺ ត្រូវជួលឡាន និងទូកជិះដើម្បីទៅដល់ទីនោះ។ ថ្វីត្បិតតែបែបនេះមែន តំបន់ទេសចរណ៍កោះស្តេច មានទេសភាពស្អាតមិនចាញ់ឆ្នេរ និងកោះនៅខេត្តព្រះសីហនុ ប៉ុន្មាននោះទេ។
ផ្ទុយទៅវិញ ដោយសារតែមិនទាន់មានមនុស្សទៅដល់ច្រើន តំបន់នេះអាចរក្សាភាពដើមរបស់ ខ្លួនបានយ៉ាងល្អ ខណៈដែលការចំណាយចាយវាយដើម្បីស្នាក់នៅ និងញ៉ាំអាហារនៅលើកោះស្តេច ក៏មានតម្លៃសមរម្យច្រើនដែរ ពោលគឺបើប្រៀបធៀបទៅនឹងតំបន់ទេសចរណ៍នាខេត្តព្រះសីហនុ ការចំណាយទៅកំសាន្តនៅកោះស្តេចគឺអស់តិចជាងច្រើនណាស់។

COMMENTS