ភ្នំណាមលៀវ ក្រៅពីសមុទ្រឈើ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរីមានរមណីយដ្ឋានទេចរណ៍ ល្បីមួយទៀតមួយថា ភ្នំថាភ្នំណាមលៀវ ។ ភ្នំន...
ភ្នំណាមលៀវ
ក្រៅពីសមុទ្រឈើ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរីមានរមណីយដ្ឋានទេចរណ៍ ល្បីមួយទៀតមួយថា ភ្នំថាភ្នំណាមលៀវ ។ ភ្នំនេះមានលក្ខណៈពិសេស ដោយមានពណ៌ខ្មៅ និងមិនមានព្រៃឈើ ឬស្មៅដុះនៅពីលើនោះទេ។
ថ្មភ្នំពណ៌ខ្មៅ អមដោយព្រៃឈើនៅខាងក្រោមបង្កើតជាទេសភាពមួយដ៏ពិសេសកម្រមាន ដែលអាចឱ្យភ្ញៀវទេសចរណ៍ថតរូប លំហែកាយបានយ៉ាងសប្បាយរីករាយ។ នៅតំបន់នោះ ពោរពេញទៅដោយខ្យល់បរិសុទ្ធ និងស្ងប់ស្ងាត់ណាស់ ល្អបំផុតសម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ ពីភាពស្ត្រេសផ្សេងៗប្រចាំថ្ងៃ។
គូសបញ្ជាក់ផងដែរថា រមនីយដ្ឋានទេសចរណ៍ទាំង៦ខាងលើនេះ សុទ្ធតែមានលក្ខណៈពិសេស រៀងៗខ្លួន និងពោរពេញទៅដោយសក្តានុពលក្នុងការវិនិយោគ និងអភិវឌ្ឍន៍បន្ថែម។
ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានការវិនិយោគណាមួយជាលក្ខណៈ អន្តរជាតិបានចូលទៅអភិវឌ្ឍន៍តំបន់ទាំងនោះទេ ដោយសារតែតំបន់ខ្លះនៅតាមលក្ខណៈ ដាច់ស្រយាលនៅឡើយ ហើយមិនសូវមានមនុស្សទៅកំសាន្ត ឬរស់នៅច្រើន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាតំបន់ទេសចរណ៍ទាំងនោះអាចមានការអភិវឌ្ឍឱ្យបានល្អ និងមានការអភិរក្សខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសម្រាម ក៏ដូចជាប្រព័ន្ធអេកូសាស្ត្រ ដែលនៅជុំវិញនោះ វានឹងផ្តល់ជាចំណូលយ៉ាងច្រើនដល់ប្រទេសកម្ពុជា៕


មតិដោយរួម