ឆ្នេរតាបារាំង ឆ្នេរតាបារាំងនេះជាកន្លែងទេសចរណ៍ថ្មីមួយដែលមានមនុស្សតិចណាស់ដែលធ្លាប់លឺ ឬទៅដល់។ ឆ្នេរតាបារាំងនេះ មានចម្ងាយជិត ពោលគឺត្រឹ...
ឆ្នេរតាបារាំង
ឆ្នេរតាបារាំងនេះជាកន្លែងទេសចរណ៍ថ្មីមួយដែលមានមនុស្សតិចណាស់ដែលធ្លាប់លឺ ឬទៅដល់។ ឆ្នេរតាបារាំងនេះ មានចម្ងាយជិត ពោលគឺត្រឹមតែប្រហែល ១៩០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានី ភ្នំពេញ។ ឆ្នេរនេះមានខ្សាច់សក្បុស ប្រៀបបាននឹងកោះរ៉ុងសន្លឹមដែរ ប៉ុន្តែការធ្វើដំណើរគឺបាន បើកទៅបាន យ៉ាងងាយស្រួលតាមឡាន ពោលគឺមិនចាំបាច់ជិះទូកទៅដូចជាកោះរ៉ុងនោះទេ។
ម្យ៉ាងវិញទៀត ឆ្នេរនេះមិនទាន់មានមនុស្សច្រើនទៅដល់ ដូច្នេះហើយទេសភាពរបស់វាគឺនៅស្រស់ បំព្រមល្អ មិនមានសំរាម ឬទឹកកង្វក់អ្វីនៅទីនោះឡើយ។ សម្រាប់អ្នកដែលចង់ទៅកំ សាន្តនៅ ទីនោះ អ្នកអាចជិះតាមផ្លូវជាតិលេខ ៤ ដល់គីឡូម៉ែត្រលេខ ១៦៣ ( ហួស ៥០០ម៉ែត្រ) ដល់ម្តុំដែលគេហៅថា “តានៃ” រួចបត់ចូលខាងស្តាំដៃ ហើយជិះទៅក្នុងរហូតនឹងបាន ឃើញ។

COMMENTS