កំពុងប្រមូលទិន្នន័យ...
Top Movies & Series Showcase | Entertainment Blog

ទស្សនីយភាពដែលពេញនិយម

Discover random picks from our curated collection of hidden gems and fan favorites.

Fetching recommendations...

ធ្វើអ្វីត្រូវធ្វើអោយហើយ កុំទុកឡើយនាំសល់កេរ គឺជាសុភាសិតខ្មែរដាស់តឿនឱ្យមានការទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងមិនត្រូវពន្យារពេលការងារ

មាយាដកខ្ញី មានន័យដូចម្ដេច?

មូលហេតុដែលខ្ញុំសរសេរអត្ថបទខ្លីនេះឡើង ដោយសារតែខ្ញុំបានឃើញស្ត្រីខ្មែរជាច្រើនរាប់មិនអស់ នាំគ្នាគាំទ្រ និងចែករំលែកគំនិតមួយថា “ធ្វើជាស្ត្រីកុំរឹង...



មូលហេតុដែលខ្ញុំសរសេរអត្ថបទខ្លីនេះឡើង ដោយសារតែខ្ញុំបានឃើញស្ត្រីខ្មែរជាច្រើនរាប់មិនអស់ នាំគ្នាគាំទ្រ និងចែករំលែកគំនិតមួយថា “ធ្វើជាស្ត្រីកុំរឹងមាំពេក ត្រូវចេះមាយាដកខ្ញីខ្លះ ទើបល្អ”។ 

ជាដំបូង យើងត្រូវយល់ពាក្យថា “រឹងមាំ” និងខ្លឹមសារដែលចាស់បុរាណបានទុកពាក្យ “មាយាដកខ្ញី” នេះ សម្រាប់ពិចារណា។

“រឹងមាំ” មានន័យថា មនុស្សដែលមានចំណេះដឹងគ្រប់គ្រាន់ សម្រាប់ប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពថ្លៃថ្នូរ មានសុខភាពល្អទាំងរាងកាយនិងផ្លូវចិត្ត មានបញ្ញាស្មារតីភ្លឺស្វាង អាចម្ចាស់ការលើខ្លួនឯង និងរស់នៅដោយមិនចាំបាច់ពឹងអាស្រ័យជំនួយពីអ្នកដទៃ។

គួរដឹងថា មនុស្សស្រីដែលគ្មានចំណេះដឹង និងមិនចេះរកស៊ី ភ័យខ្លាចភាពមេម៉ាយខ្លាំងណាស់ ព្រោះតែនាងដឹងខ្លួនថា បើអត់ពីប្ដីទៅ មិនដឹងជាទៅរកស៊ីអ្វីចិញ្ចឹមកូនឱ្យរស់កើត។ ម្ល៉ោះហើយ មានស្ត្រីជាច្រើន សុខចិត្តទ្រាំរស់នៅឱ្យគេរំលោភបំពានលើរាងកាយ និងបំផ្លាញផ្លូវចិត្តខ្ទេចខ្ទីអស់ មូលហេតុដោយសារតែនាងមិនរឹងមាំ។ មានន័យថា នាងខ្សោយ! នាងខ្សោយ ដោយសារមិនបានអភិវឌ្ឍខ្លួនពេលនៅលីវ។ នាងមិនខំរៀនក្រេបយកចំណេះដឹងមុនរៀបការ ហើយរឹតតែព្រងើយកន្តើយចំពោះសុខមាលភាពផ្ទាល់ខ្លួនថែមទៀត។ អាចមកពីពួកគេមិនហាត់ប្រាណក្រោយសម្រាលកូន មិនតមចំណីអាហារដែលធ្វើឱ្យធាត់ បណ្ដាលឱ្យនាងក្លាយជានារីដែលមានរូបរាងមិនល្អមើល មិនជាទីគយគន់។ ដូច្នេះ នាងដឹងថា អត់ពីប្ដីទៅ ក៏គ្មានប្រុសណាស្រឡាញ់និងទំនុកបម្រុងចិញ្ចឹមទៀត។ ទាំងអស់នេះហើយ ជាភាពខ្សោយ ឬហៅថា ស្ត្រីមិនរឹងមាំ។

ចុះពាក្យ “មាយាដកខ្ញី” មានន័យថាម៉េចវិញទៅ? 

ក្នុងវចនានុក្រមខ្មែរ “មាយា” មានន័យថា មានកិច្ចកល ពុតត្បុត មានល្បិចដែលអ្នកដទៃស្មានមិនដល់។ ធម្មជាតិ បានបង្កើតភេទស្រីនិងប្រុស ឱ្យមានសភាពមាយាម្យ៉ាងៗម្នាក់ ប៉ុន្តែសង្គមវប្បធម៌ខ្មែរយើង និយមប្រើពាក្យនេះ ទៅលើស្ត្រីច្រើនជាងបុរស។ ចំណែកពាក្យថា “ដកខ្ញី” វិញ ជាប់ទាក់ទងទៅនឹងរឿងនិទានពោលប្រាប់តៗគ្នា ដូចអក្សរសិល្ប៍ប្រជាប្រិយ ដែលមានដំណាលថា៖

មាននារីម្នាក់ មានរូបឆោមស្រស់ស្អាតលើសលុប ប៉ុន្តែពោរពេញដោយសភាពមាយាគ្រប់ពេលវេលា។ នាងមានប្ដីមួយរូបដែលស្រឡាញ់នាងយ៉ាងខ្លាំង ហើយតែងតែព្រមស្ដាប់តាមបង្គាប់នាងគ្រប់យ៉ាង។ នារីនោះ បានលបលួចមានប្រុសស្នេហ៍សហាយដែលនៅជាប់របងផ្ទះគ្នា ហើយនាងតែងតែចុះឡើងទៅដេកនឹងប្រុសសហាយនោះស្ទើររាល់ថ្ងៃ រាល់យប់ មិនឱ្យប្ដីដឹង។ យប់មួយ នាងបានលួងប្ដីឱ្យផ្លុំខ្លុយបិទភ្នែក ដោយនិយាយថា “អ្នកផ្លុំខ្លុយបើកភ្នែកពីរោះប៉ុនហ្នឹង បើផ្លុំខ្លុយបិទភ្នែកទៀត តើពីរោះខ្លាំងប៉ុនណាទៅ?”។ ប្ដីនោះព្រមតាមប្រពន្ធ ដោយបិទភ្នែក ហើយបន្តផ្លុំខ្លុយ នារាត្រីក្រោមពន្លឺព្រះចន្ទ្រ លើគ្រែរនាបមុខផ្ទះខ្ទម។ គ្រាន់តែប្ដីនាង បិទភ្នែកភ្លាម នាងនោះក៏ធ្វើកិច្ចកលមាយា លើកជើង សើយសារ៉ុង ដើម្បីហៅប្រុសសហាយដែលនៅក្បែរផ្ទះឱ្យចូលមករួមសង្វាសនឹងគ្នានៅនឹងមុខប្ដីតែម្ដង។ 

នោះជាកិច្ចកលមាយាពេលយប់  លុះពេលថ្ងៃ នាងឆ្លៀតទៅប្រលែងលូកលេងនឹងប្រុសសហាយកំណាន់ចិត្ត នោះជាប្រក្រតីទៀត រហូតដល់ដួលរមួលខ្លួនច្រងាប់ច្រងិលលើដី ប្រឡាក់សំពត់អាវអស់។ ពេលនាងដើរមកផ្ទះវិញ នាងបានឆ្លៀតដកដើមខ្ញី១ដើម ហើយកាន់តម្រង់ទៅកាន់ប្ដីដែលកំពុងនៅក្នុងផ្ទះ។ ប្ដីមិនទាន់ទាំងសួរផង នាងនោះ បានចាប់ផ្ដើមប្រតិដ្ឋរឿងឡើង ប្រកបដោយកាយវិកាឆ្កាដៃឆ្កាជើងជាមួយនឹងដើមខ្ញីក្នុងដៃថា “អ្នកអើយ! មុននេះណា ខ្ញុំទៅដកខ្ញីនៅក្រោយផ្ទះ ភ្លេចមើលស្រាប់តែរអិលជើងនឹងដីស្អិតដែលវាភ្លៀងពីយប់ ដួលពីរបីត្រឡប់ ហើយងើបឡើងដួលទៅវិញទៀត ទម្រាំតែដកខ្ញីនេះបាន ដួលប្រឡាក់សំពត់អាវអស់រលីង អ្នកឃើញទេ?”។ ប្ដីនោះក៏ព្រមទទួលសាច់រឿង ហើយរឹតតែអាណិតស្រឡាញ់ប្រពន្ធលើសដើមថែមទៀត។
____________

រឿងនិទាននេះ ចាស់ៗ មានបំណងទុកជាគតិប្រដៅអប់រំកូនចៅថា បើនឹងយកប្រពន្ធ ប្រយ័ត្នប៉ះចំស្រីមាយាដកខ្ញី ដែលមានសេចក្ដីថា ស្រីនោះល្មោភកាមតណ្ហាក្រាស់ឃ្មឹកណាស់ មានប្ដីមួយមិនស្កប់ហើយ ឆ្លៀតរត់ទៅដេកនឹងប្រុសឈ្មោលផ្សេងរាល់ថ្ងៃ ហើយមានល្បិចកិច្ចកល លាក់មិនឱ្យប្ដីដឹងទៀត។

សង្ឃឹមថា ការពន្យល់ដោយសង្ខេបរបស់ខ្ញុំ នឹងអាចជាប្រទីបបំភ្លឺបញ្ញារបស់ស្ត្រីខ្មែរជាច្រើន ដែលកំពុងនាំគ្នា លើកតម្កើងទ្រឹស្ដីដែលសរសេរដោយប្រភពខ្វះចំណេះដឹងថា “កុំរឹងមាំពេក ត្រូវចេះមាយាដកខ្ញីខ្លះ ទើបរស់សុខ” នោះ កែប្រែផ្នត់គំនិតចេញ។ 

កើតមកជាមនុស្សស្រី ត្រូវតែរឹងមាំ ត្រូវមានសុចរិតភាព ដោយស្មោះត្រង់នឹងដៃគូជីវិត ទាំងហិរញ្ញវត្ថុ និងសម្ព័ន្ធស្នេហា ទើបជាជីវិតប្រកបដោយសុភមង្គលពិត។
____________________

វិរិយា🌸

រៀនដើម្បីធ្វើស្រែ

COMMENTS

Name

ចំណេះដឹងផ្សេងៗ,44,ទិន្នន័យទាំងអស់,43,ស្ដាប់ចម្រៀង,8,អត្ថបទចិត្តដែក,4,
ltr
item
រៀនដើម្បីធ្វើស្រែ.វិភូកា: មាយាដកខ្ញី មានន័យដូចម្ដេច?
មាយាដកខ្ញី មានន័យដូចម្ដេច?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh-qUmW09-ajVhhuLsOx6KYA7Qbp46CGGk0a1G22zHDmXNyEWsBEAut7u_tJI2qc3xhhCP5krNpbTDjWtH-IgZVwRydBpScXVde45iiRACtQyH5pqrDOvjTIMqD4QkoKj3QqOqn-R6QaCC/s16000/FB_IMG_1624973598236.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh-qUmW09-ajVhhuLsOx6KYA7Qbp46CGGk0a1G22zHDmXNyEWsBEAut7u_tJI2qc3xhhCP5krNpbTDjWtH-IgZVwRydBpScXVde45iiRACtQyH5pqrDOvjTIMqD4QkoKj3QqOqn-R6QaCC/s72-c/FB_IMG_1624973598236.jpg
រៀនដើម្បីធ្វើស្រែ.វិភូកា
https://viphouca.blogspot.com/2021/06/blog-post_36.html
https://viphouca.blogspot.com/
https://viphouca.blogspot.com/
https://viphouca.blogspot.com/2021/06/blog-post_36.html
true
7051546071618259646
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content